ក្រុមរបស់យើង

ក្រុមមេធាវី ជេស៊ី ជាក្រុមមេធាវីដែលបានទទួលស្គាល់ថាមានឯកទេសកម្មលើផ្នែករដ្ឋប្បវេណី និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ យើងជាក្រុមមេធាវីដែលមានឯកទេសកម្មផ្នែកមត៌ក, គ្រួសារ, អចលនវត្ថុ, ហ៊ីប៉ូតែក និងការចុះបញ្ជីអចលន​វត្ថុ។ អ្នកជំនាញរបស់យើងធានាឱ្យបាននូវការដោះស្រាយដែលល្អបំផុតសម្រាប់បញ្ហារបស់អតិថិជនទាំងជាតិ និងអន្តរជាតិ ព្រមជាមួយនឹងវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហា។ យើងនឹងព្យាយាមឱ្យអស់ពីលទ្ធភាពក្នុងការដោះស្រាយនូវបញ្ហាគតិយុត្ត និងក្តីបារម្ភរបស់លោកអ្នក។​

  • មេធាវី
    លោកស្រី ទេព បូផល

    បូផល​ ជាប្រធានការិយាល័យមេធាវី ជេស៊ី ដែលជាការិយាល័យមេធាវី ទទួលបានការពិគ្រោះយោបល់ ស្ទើរតែ ៩០ភាគរយ ទាក់ទងនឹងផ្នែករដ្ឋប្បវេណី ។ បូផល គឺជាអតីតសមាជិក​ក្រុមការងារកិច្ចការរដ្ឋប្បវេណី ក្នុងឆ្នាំ២០០៩ ជាអតីតសមាជិកក្រុមការងារកិច្ចការរដ្ឋប្បវេណី ក្នុងគម្រោង អភិវឌ្ឍន៍ច្បាប់ និងប្រព័ន្ធតុលាការ ដំណាក់កាលទី៤ ឆ្នាំ២០១២ ដល់២០១៧។ បច្ចុប្បន្ន បូផល គឺជាសមាជិកនៃគម្រោងអភិវឌ្ឍច្បាប់ និងប្រព័ន្ធតុលាការ ដំណាក់កាលទី៥  រវាងក្រសួងយុត្តិធម៌ និងអង្គការJICA និងជាស្ថាបនិកកម្មវិធីច្បាប់ទាក់ទងនឹងផ្នែករដ្ឋប្បវេណីឈ្មោះថា វិភាគទានច្បាប់ ។ វិភាគទានច្បាប់ គឺជាសេវាកម្មបណ្តុះបណ្តាលច្បាប់ដោយមិនស្វែងរកចំណេញរបស់ការិយាល័យមេធាវី ជេ ស៊ី កម្មវិធីនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ ផ្តោតលើការបណ្តុះបណ្តាលច្បាប់រដ្ឋប្បវេណី។   បូផល ក៏ជាគ្រូបណ្តុះបណ្តាល ក្រមរដ្ឋប្បវេណី ច្បាប់ផ្សេងទៀតដែលទាក់ទងនឹងផ្នែករដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី នៃកម្មវិធីវិភាគទានច្បាប់  និស្សិតច្បាប់ ឬ អ្នកច្បាប់ភាគច្រើនស្គាល់ពីកម្មវិធីមួយនេះ   បូផល ត្រូវបានគេស្គាល់ច្បាស់ ជាអ្នកមានឯកទេសផ្នែករដ្ឋប្បវេណីទាក់ទងនឹងការបណ្តុះបណ្តាលច្បាប់រដ្ឋប្បវេណី និងការងារសង្គម។

  • មេធាវី
    លោក អុីវ ប៉ូលី

    ប៉ូលី ប្រកបវិជ្ជាជីវៈមេធាវី តាំងពីឆ្នាំ២០០៨ គាត់ត្រូវបានគេទទួលស្គាល់ថា ជាមេធាវីដែលមានឯកទេសផ្នែករដ្ឋប្បវេណី ជាក់ស្តែង រឿងក្តីដែលគាត់ទទួលបាន ស្ទើរតែ៩០ភាគរយ​ គឺជារឿងក្តីរដ្ឋប្បវេណី។  ប៉ូលី ទទួលបានការកោតសរសើរអំពីភាពល្អិតល្អន់ បត់បែនទាក់ទងនឹងជំនាញ មត៌ក ហុីប៉ូតែក ការចុះបញ្ជីទាក់ទងនឹងអចលនវត្ថុ និងតំណាងឱ្យភាគីវិវាទតាមផ្លូវតុលាការ។ ប៉ូលី ជាអតីតសមាជិកក្រុមការងារកិច្ចការរដ្ឋប្បវេណី នៅឆ្នាំ២០០៩ សមាជិកក្រុមការងារកិច្ចការរដ្ឋប្បវេណី ក្នុងគម្រោងអភិវឌ្ឍន៍ច្បាប់ និងប្រព័ន្ធតុលាការដំណាក់កាលទី៤ ឆ្នាំ២០១២ ដល់ឆ្នាំ ២០១៧។ បច្ចុប្បន្ន ប៉ូលី ជាសមាជិកក្រុមការងារកិច្ចការរដ្ឋប្បវេណី ក្នុងគម្រោងអភិវឌ្ឍន៍ច្បាប់ និងប្រព័ន្ធតុលាការដំណាក់កាលទី៥​ ឆ្នាំ ២០១៧ ដល់២០២២ រវាងក្រសួងយុត្តិធម៌ និងអង្គការJICA ប្រធានក្រុមការងារកិច្ចការរដ្ឋប្បវេណីរបស់គណៈមេធាវី ជាសាស្ត្រាចារ្យច្បាប់ នៅសាលាវិជ្ជាជីវៈមេធាវី សកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងកម្មវិធីវិភាគទានច្បាប់។

  • ជំនួយការផ្នែកច្បាប់
    លោក ចំរើន ប៊ុនរ៉ុង

    ប៊ុនរ៉ុង បានបញ្ចប់បរិញ្ញាបត្រផ្នែកនីតិសាស្ត្រនៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ដកម្ពុជា និងជាស្ថាបនិកនៃសភាអតីតនិស្សិតនីតិសាស្ត្រ​នៃ​សាកល​វិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា។ គាត់ធ្លាប់ទទួលការបណ្ដុះបណ្ដាល​វគ្គពិសេសបន្ថែម គឺវគ្គអភិវឌ្ឍខ្លួនឯង របស់កម្មវិធីអភិវឌ្ឍធនធានយុវជន(YRDP), វគ្គ ភាពជាអ្នកដឹកនាំរបស់​អង្គការមូលនិធិឧត្តុង (Summit Foundation) និងបញ្ចប់​ថ្នាក់មធ្យម​សិក្សា​ផ្នែក​ភាសា​អង់គ្លេស នៅសាកលវិទ្យល័យបញ្ញាសាស្រ្ដកម្ពុជា ។ លើសពីនេះ នៅឆ្នាំ ២០១៤ គាត់​ទទួល​បានជ័យលាភីលេខ​៣ ក្នុងកម្មវិធីប្រកួតប្រជែង​ផ្ដល់ប្រឹក្សាពិគ្រោះយោបល់ស្ដីពីការទប់ស្កាត់​អំពីហិង្សាក្នុងគ្រួសារ និងការការពារជនគ្រោះ។ នៅក្នុងមុខជំនាញផ្នែកច្បាប់វិញ គាត់ជាជំនួយការដ៏ប៉ិនប្រសប់ និងជាអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូលផងដែរ។ ប៊ុនរ៉ុង ជាមនុស្សរីករាយ អត់ធ្មត់ ព្យាយាម និងជាមនុស្ស​ដែល​យកភាពស្មោះត្រង់ និងគុណធម៌ជាគោល។ គាត់​ជាមនុស្ស​ចូលចិត្ត​រាប់អាន​មនុស្ស​ដែល​នៅ​មជ្ឈដ្ឋាន​ជុំវិញ ចូលចិត្តស្រាវជ្រាវ ចូលចិត្តលេងកីឡា អានសៀវភៅ និងចូលធ្វើ​ការ​សហគមន៍​ដើម្បី​ផលប្រយោជន៍សង្គម។ ប៊ុនរ៉ុង និយាយភាសាខ្មែរ និងអង់គ្លេស។

  • ជំនួយការផ្នែកច្បាប់
    កញ្ញា ឆន ឆៃយ៉ាវត្តី

    ឆៃយ៉ាវត្តី ជាផ្នែកមួយនៃក្រុមការងាររបស់យើង។ ឆៃយ៉ាវត្តី បានធ្វើការជាមួយយើង តាំងពីពេលដែលគាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចមកម្ល៉េះ។ ក្នុងនាមជាជំនួយការផ្នែកច្បាប់ម្នាក់ ឆៃយ៉ាវត្តី នឹងអាចជួយលោកអ្នកក្នុងការរៀបចំឯកសារផ្លូវច្បាប់មួយចំនួន និងរៀបចំឯកសារចុះបញ្ជី។ គាត់ក៏មានជំនាញនៅក្នុងរៀបចំចុះបញ្ជីក្រុមហ៊ុនផងដែរ។ គាត់មានភាពរួសរាយរាក់ទាក់ និងមានទំនួលខុសត្រូវខ្ពស់។ ឆៃយ៉ាវត្តីទន្ទឹងរង់ចាំធ្វើការងារជាមួយនឹងអ្នកដោយក្តីរីករាយ។ ឆៃយ៉ាវត្តី និយាយភាសាខ្មែរ និងអង់គ្លេស។

  • ជំនួយការផ្នែកច្បាប់
    លោក ពេជ្រ ចាន់មុនី

    ចាន់មុនី គឺជាជំនួយការផ្នែកច្បាប់ម្នាក់ក្នុងក្រុមមេធាវី ជេ ស៊ី។ គាត់បានបញ្ចប់បរិញ្ញាបត្រផ្នែកនីតិឯកជននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយគាត់ទទួលបានវិញ្ញាបនបត្រភាសាអង់គ្លេសពីសាលាបញ្ញាសាស្រា្តអន្តរជាតិ។ ចាន់មុនី អាចរៀបចំឯកសារផ្លូវច្បាប់ផ្សេងៗ និងជាភ្នាក់ងារម៉ាកផងដែរ។ ចាន់មុនី ជាមនុស្សដែលងាយស្រួលចុះសម្រុង រួសរាយរាក់ទាក់ មានសីលធម៌ និងមានទំនួលខុសត្រូវខ្ពស់ជាមួយនឹងការងារ។ ចាន់មុនី ទន្ទឹងរង់ចាំធ្វើការងារជាមួយនឹងអ្នកដោយក្តីរីករាយ។ ចាន់មុនីនិយាយភាសាខ្មែរ និងអង់គ្លេស។

  • ជំនួយការផ្នែកច្បាប់
    កញ្ញា ឈុំ មុនីសុជាតា

    មុនីសុជាតា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្នែកនីតិសាស្ត្រ ដោយការការពារសារណានៅក្នុងឆ្នាំ២០១៧។ គាត់បានចូលរួមជាមួយយើងក្នុងឋានៈជាជំនួយការផ្នែកច្បាប់ បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សា។​ កិច្ចការរបស់គាត់ពាក់ព័ន្ធនឹងការរៀបចំឯកសារសម្រាប់មេធាវីទាំងក្នុងដំណើរការរឿងក្តី និងមិនមែនជារឿងក្តី។ ក្រៅអំពីកិច្ចការទាំងនេះ មុនីសុជាតាក៏ជាភ្នាក់ងារសេវាកម្មពន្ធដាផងដែរ។ គាត់ជាមនុស្សស្មោះត្រង់ និងអាចជឿជាក់បាន ព្រមទាំងមានភាពបត់បែនក្នុងការធ្វើការងារ។ មុនីសុជាតា និយាយភាសាខ្មែរ និងអង់គ្លេស។